You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះ ចិញ្ចឹមសត្វផ្គត់ផ្គង់នៅតាមអង្គភាព

អាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តវិធានការដាំដុះ ចិញ្ចឹមសត្វផ្គត់ផ្គង់នៅតាមអង្គភាព

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការបង្ករបង្កើនផល ដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់នៅតាមអង្គភាព ដើម្បីកាត់បន្ថយការហូបបន្លែ ត្រី សាច់ដែលមានសារធាតុគីមី និងដើម្បីលើកស្ទួយការហូបចុកប្រចាំថ្ងៃ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងនៅ ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានប្រមូលផលត្រកួនសរុប១៣៤ គីឡូក្រាម ចែកជូននាយ នាយរងអាវុធហត្ថខេត្ត។