រតនគិរី៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា សុភ័ក្រ្ត មេបញ្ជាការស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្រ្កាបជាក់ស្ដែងករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះឈ្មោះ ស៊ីង ភុត ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ៥កញ្ចប់, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ប្រាក់រៀលចំនួន៥៧០,០០០ រៀល, ជញ្ជីងថ្លឹងថ្នាំចំនួន១ គ្រឿង, ថង់ច្រកថ្នាំញៀន និងប្រដាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។
r