បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងដល់កងកម្លាំងកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងដាក់វិធានការដល់កងកម្លាំងទាំងអស់តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបិទខ្ទប់ការលួចឆ្លងដែនរបស់ពលករមកពីប្រទេសថៃដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំលែងថ្មី ដែលតា (DELTA) មិនឱ្យរីករាលដាលចូលក្នុងសហគមន៍ ក៏ដូចរីករាលដាលចូលក្នុងទូទាំងប្រទេសផងដែរ៕