កណ្តាល៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងផ្សព្វផ្សាយណែនាំដល់កងកម្លាំងដែលបានបញ្ចប់ធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលកម្រឹតស្រាល សាលាបឋមសិក្សាព្រែកតាពៅ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ក្នងឱកាសនោះដែរ លោកមេបញ្ជការរងក៏បានណែនាំដល់កងកម្លាំងដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលត្រឡប់ទៅឣង្គភាពវិញ ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដូចជាពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាត កុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងឣ្នកដទៃ។