ស្វាយរៀង៖ ព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាឆ្នាំ២០២១ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកនូវទៀនព្រះវស្សាព្រមទាំងទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ០៣គឺវត្តព្រៃធ្នង់, វត្តពោធិ៍ទន្ទឹម និងវត្តស្វាយរំពារ ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលជាស្រុកកំណេីតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍
ដោយក្នុងមួយវត្តៗទេយ្យទាន ប្រគេនព្រះសង្ឃមានអង្ករ ១បាវ, ទឹកដោះគោខាប់ ១ កេស, មីម៉ាម៉ា ១ កេសធំ, ទឹកក្រូច ៥កេស, ទឹកត្រី ៥យួ, ទឹកស៊ីអុីវ ៥ យួ, ទឹកបរិសុទ្ធ ៥កេស, ស្ករស ៥ គីឡូក្រាម, ប៊ីចេង៥ គីឡូក្រាម, តែ១ សុង, ធូប ១ សុង, ទៀន ១ដុំ, នំ ១ធុង និងទៀនវស្សា ១គូរ ព្រះសង្ឃទាំង ៣វត្ត មានព្រះសង្ឃចំនួន ២៧អង្គ ស្មើនឹង ២៧សាដក សរុបជាថវិកាទាំង ៣វត្តអស់ចំនួន ៤,០១៩,០០០រៀល។