You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីជួបសំណេះសំណាល និងជូនដំណើរកម្លាំងទ័ពជ្រើសរើសថ្មី

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីជួបសំណេះសំណាល និងជូនដំណើរកម្លាំងទ័ពជ្រើសរើសថ្មី

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីជួបសំណេះសំណាល និងជូនដំណើរកម្លាំងទ័ពជ្រើសរើសថ្មីចំនួន ២២នាក់ បំពេញអោយក្របខ័ណ្ឌ អោយកងពល លេខ៧០។
នៅក្នុងឱកាសនោះផងដែរលោក លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់កម្លាំងដែល បានជ្រើសរើសថ្មី ត្រូវចេះលត់ដំខ្លួន ត្រូវខិតខំប្រឹងប្រែងតស៊ូជំនះរាល់ ឧបសគ្គ និងត្រូវមានឆន្ទះ ខ្ពស់ដើម្បី បំរើជាតិមាតុភូមិ ។
ក្រោយមានប្រសាសន៍ផ្តាំផ្ញើររួចលោក លោកឧត្តមសេនីយ៍ត្រី បានធ្វើការផ្ទេរ និងប្រគល់ឯកសារ ចំនួនទ័ពអោយអង្គភាព កងពលលេខ៧០ ដើម្បីជាកិច្ចបញ្ចប់។
ច១

ច២

ច៣

ច៤

ច៥