កំពង់ឆ្នាំង៖ ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថក្រោមអធិបតីភាព លោកវរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក។