កែប៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន ក្រុង/ស្រុក ចុះល្បាតចល័ត និងឈរតាមគោលដៅត្រួតពិនិត្យ ក្នុងភូមិសាស្ត្រក្រុង ស្រុក សហការជាមួយកម្លាំងប៉ូលីស អាជ្ញាធរដែនដី ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកែប ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ (ថ្ងៃទី២៩ កក្កដា-ថ្ងៃទី១២-សីហា ឆ្នាំ២០២១) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ និងបានណែនាំអប់រំបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ និងអាជីវករលក់ដូរ ក្នុងភូមិសាស្រ្តខេត្ត ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។