កំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) លើកទី២ ដល់នាយទាហាន នាយទាហានរង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន ៩៦នាក់ ក្នុងនោះអាវុធហត្ថនារី០៩នាក់ ដើម្បីរកមេរោគកូវីដ-១៩។កាធ្វើតេស្តយកសំណាកជាលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់់។
ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕