កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការធ្វើចត្តាឡីស័ក ការព្យាបាលកម្រឹតស្រាលដែលនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ បានកើត ឬឆ្លងជំងឺកូវីដ-១៩ ព្រមទាំងអញ្ជើញចុះត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។