You are currently viewing មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍គណៈប្រតិភូចិន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍គណៈប្រតិភូចិន

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីទទួលស្វាគមន៍គណៈប្រតិភូចិនមកពីក្រុមហ៊ុន ឃីមលីម ចូលជួបសំណេះសំណាលជាមួយនាយទាហាន
នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពី ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសហការីជាច្រើនរូបទៀត។

នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមហ៊ុនចិន ឃីមលីម ដែល ដឹកនាំដោយលោក ហូ លីម នា ដែលជា ប្រធានក្រុមហ៊ុន បានផ្តល់ជាអំណោយដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួមមានៈ
០១. កុំព្យូទ័រចំនួន០៤គ្រឿង
០២. ពិលចំនួន០២កេះ ស្មើ១៤៤គ្រឿង
០៣. អាវភ្លៀង ចំនួន១០កេះ ស្មើ២០០អាវ ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រតិភូចិន និងជូនពរ អោយជួបតែ សេចក្តីសុខ រកស៊ីមានបានតរៀងទៅ។
៣១

៣២

៣៣

៣៤

៤៥