You are currently viewing នាយ នាយរងអាវុធហត្ថខេត្តកំពង់ចាម បានយកសំណាករកមេរោគកូវីដ-១៩

នាយ នាយរងអាវុធហត្ថខេត្តកំពង់ចាម បានយកសំណាករកមេរោគកូវីដ-១៩

កំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំធ្វើការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) លើកទី២ ដល់នាយទាហាន នាយទាហានរង នៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថស្រុក/ក្រុង និងស្នាក់ការសន្តិសុខ ដើម្បីរកមេរោគកូវីដ-១៩។កាធ្វើតេស្តយកសំណាកជាលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់។ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកំពង់ចាម ធ្វើតេស្ដយកសំណាកចំនួន២ថ្ងៃ សរុប១៥៧នាក់ អវិជ្ជមានកូវីដ១៩ទាំងអស់។

ក្រោយពីបញ្ចប់ការធ្វើតេស្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕