កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំសហការីចុះ សួរសុខទុក្ខលោក អនុសេនីយ៍ឯក ថាន់ ប៊ុនថេង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ដែលជួបគ្រោះថ្នាក់ចរាចរណ៍មាក់ឆ្អឹងថ្គាម និងកដៃ កំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិឈើទាល ឃុំកំពង់ចិនត្បួង ស្រុកស្ទោង ខេត្តកំពង់ធំ និងនាំយកថវិការមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៣,៥៥០,០០០រៀល។