កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោកបរិភោក មកចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ដោយសារជំងឺកូវីដ-១៩ ក្នុងកុំឡុងពេលបិទខ្ទប់ចំនួន ១៦គ្រួសារ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ អំណោយមានអង្ក ៥០គីឡូក្រាម, មីម៉ាម៉ា ០២កេស, ត្រីខកំប៉ុង ០២យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ប៊ីចេង ១គីឡូក្រាម, ប្រេងឆា ០២លីត្រ, ពងទា ៣០គ្រាប់, អាកុល ០១លីត្រ, ទឹកបរិសុទ្ធ ០៥យួរ ។