ពោធិ៍សាត់ៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរំលោភសេពសន្ថវៈ នៅវេលាម៉ោង០៨ និង០០ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់។
បើតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះមានឈ្មោះ ប៉េង រិទ្ធិ(ហៅមាំ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិស្ពានគាំ ឃុំស្ពានគាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះបានសម្រេច ដូចជាការចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យត្រូវបានមន្ត្រីកងរាជអាវុធហត្ថកំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។