រតនគិរី៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំ អនុគណៈកម្មការស្រាវជ្រាវ ផលប៉ះពាល់ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។