You are currently viewing កម្លាំងអាវុធហត្ថខេត្តកែម សហការឈរជើងតាមគោលដៅ អនុវត្តវិធានការរដ្ឋបាលសាលាខេត្ត

កម្លាំងអាវុធហត្ថខេត្តកែម សហការឈរជើងតាមគោលដៅ អនុវត្តវិធានការរដ្ឋបាលសាលាខេត្ត

កែប៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តកែប និងកម្លាំងមូលដ្ឋាន ក្រុង/ស្រុក ចុះល្បាតចល័ត និងឈរតាមគោលដៅត្រួតពិនិត្យ ក្នុងភូមិសាស្ត្រក្រុង ស្រុក សហការជាមួយកម្លាំងនគរបាល អាជ្ញាធរដែនដី ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកែបស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ (ថ្ងៃទី២៩ កក្កដា-ថ្ងៃទី១២-សីហា ឆ្នាំ២០២១) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បានណែនាំអប់រំបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ និងអាជីវករលក់ដូរ កន្លែងអាហារដ្ឋានក្នុងភូមិសាស្រ្តខេត្ត ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តនិងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ។