ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុក បានចុះគោលដៅបិទខ្ទប់អនុវត្តវិធានរដ្ឋបាល ឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំបឹងតាព្រហ្ម ដែលបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅយកវត្ថុសំណាក នៅក្នុងសាលាបឋមសិក្សាតេជោ ហ៊ុន សែន បឹងតាព្រហ្ម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្ថិតភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។