You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ ជាមួយខណ្ឌរដ្ឋបាលជលផល បានធ្វើការបង្ក្រាបបទល្មើសនេសាទ ០១លើក ស្ថិតនៅចំណុចភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមសំដីលោកអនុសេនីយ៍ឯក ខឹម វណ្ណារិទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន១២មាត់ឡូ
០២. បង្គោលឬស្សីចំនួន ៦០០ដើម
០៣. របាំងព្រួលស្បៃមុង ចំនួន១៤០០ម៉ែត្រ
០៤. ត្រីចំរុះចំនួន ៥០គីឡូក្រាម

សម្ភារៈដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យក ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល ចំណែកកូនត្រីចំរុះត្រូវបានលែងចូលទន្លេវិញ។
ឹ១

ឹ២

ឹ៣