You are currently viewing

កំពង់ធំ៖ នៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគមានមីចំនួន ១០កេស, ទឹកបរិសុទ្ធ ១៩យួ ជូន កងរាជអាវុធហត្ថការពារដីសង្គមកិច្ច ដែលស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ លោក មេបញ្ជាការ បាននែនាំដល់កងកម្លាំងអោយថែរក្សាសុខភាពជាពិសេស អនុវត្តវិធានការ ៣កុំ ៣ការពារ។