សៀមរាប៖ ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថសហការអនុវត្តវិធានការបិតខ្ទប់សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ភូមិកន្ត្រក), សង្កាត់សាលាកំរើក ក្រុងសៀមរាប, សង្កាត់នគរធំ ក្រុងសៀមរាប (ភូមិអញ្ចាញ), ការពារកន្លែងព្យាបាលជំងឺកូវីដ-១៩ ចំណុចភោជនីយដ្ឋានវិមានមង្គល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប, កន្លែងព្យាបាលជំងឺកូវីដ-១៩ ចំណុច វិទ្យាល័យ១០មករា ភូមិមណ្ឌល់១ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប, ចុះគោលដៅបិតខ្ទប់ព្រំប្រទល់ផ្លូវទឹក ភូមិ៦ សង្កាត់ចុងឃ្នាស ក្រុងសៀមរាប, ចុះគោលដៅការពារកន្លែងព្យាបាលជំងឺកូវីដ-១៩ ចំណុច វិទ្យាល័យវត្តស្វាយ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ខេត្តសៀមរាប, ចុះគោលដៅការពារកន្លែងរក្សាទុកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរគណបក្សប្រជាជនខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាតស្វាយដង្គំ ខេត្តសៀមរាប។