កណ្តាល៖ ថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ នាយ នាយរង ក្នុងមន្ទីរជំនាញទំនាក់ទំនងកិច្ចការសាធារណៈ និងការិយាល័យសុខាភិបាល បន្តចុះសួរ សុខទុក្ខ និងផ្សព្វផ្សាយណែនាំដល់កងកម្លាំងដែលបានបញ្ចប់ធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលកម្រិតស្រាល សាលាបឋមសិក្សាព្រែកតាពៅ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជការរង ក៏បានណែនាំដល់កងកម្លាំងដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលត្រឡប់ទៅឣង្គភាពវិញ ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដូចជាពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាត កុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងឣ្នកដទៃ។