តាកែវៈ នៅវេលាម៉ោង១៦ និង៣០ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ សារធាតុញៀន ស្ថិតនៅចំណុចភូមិចក សង្កាយ់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ឡុង ដេត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាយ់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. កាំភ្លើងកែឆ្នៃចំនួន ០១ដើម
០២. ដាវចំនួន ០១ដើម
០៣. ទូរស័ព្ទចំនួន០២គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម កសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។