កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឣញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ប្រចាំខែកក្កដា ទិសដៅការងារ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ សមាសភាពដែលត្រូវឣញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Zoom នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរង និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ។