You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញទំនាក់ទំនងកិច្ចការសាធារណៈ

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញទំនាក់ទំនងកិច្ចការសាធារណៈ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានការអញ្ជើលញចូលរួមពីសំណាក់លោកស្នងការរង នាយការិយាល័យ និងមានភ្ជាប់តាមរយៈប្រព័ន្ធ ZOOM ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្តទាំង២៥ផងដែរ។