You are currently viewing បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលអំណោយពីសប្បុរសជន

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុនឆ្នោតមហាសំណាងសាខាខេត្តកំពង់ឆ្នាំង ដែលមានទឹកចិត្តសប្បុរសធម៌បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ.១៩ ដើម្បីរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ.១៩។ អំណោយមានអង្ករចំនួន ០៦ការុង, ទឹកបរិសុទ្ធវីតាល់ ១០កេស, មីជាតិ ១៥កេស, ទឹកត្រី ០៥យួរ, ត្រីខកំប៉ុង ០១កេសធំ, ទឹកស៊ីអ៊ីវ ០៥យួរ, ទឹកក្រូចកំប៉ុង ០៥កេស, ម៉ាស់ ២០ប្រអប់, អាល់កុល ៣០លីត្រ និងថវិកា ៤០០,០០០រៀល។
លោកវរសេនីយ៍ឯក ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងជូនពរលោកប្រធានក្រុមហ៊ុន និងសហការី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។