កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការវិវត្តន៍សភាពការថ្មីៗ ជាពិសេសជំងឺឆ្លងសកលកូវីដ-១៩ និងវិធានការផ្សេងៗ ក្នុងការបង្ការ ទប់ស្កាត់ និងព្យាលបាលជំងឺកូវីដ-១៩។ ពិធីនេះមានការចូលរួមពីនាយក នាយករង ប្រធានមន្ទីរនាយ ការិយាល័យ និងសិក្ខាកាមផងដែរ។