You are currently viewing ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ សារធាតុញៀន

ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន ឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ សារធាតុញៀន

ស្ទឹងត្រែងៈ នៅវេលាម៉ោង២២ និង៣០ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យចំនួន០៣នាក់ ត្រូវវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយ សារធាតុញៀន ស្ថិតនៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្ថស្ទឹងត្រែង។

បើតាមប្រភពរពត៌មានពី លោកឧត្តមសេនីយ៍ត្រី អៀង វណ្ណឌឺ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះត្រូវបានឃាត់ខ្លួនស្របពេលដែលកម្លាំងចំរុះកំពុងបំពេញបេសកកម្មត្រួតពិនិត្យអាវុធជាតិផ្ទុះ។

លោកបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.០៥ក្រាម
០២. រថយន្តចំនួន០១គ្រឿង
០៣. លុយចំនួន៣០០ដុល្លា
០៣. ទូរស័ព្ទចំនួន០៣គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវូធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម។
បន្ទាប់ពីធ្វើកាវសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា រូបគេបានទិញថ្នាំញៀននេះ ពីទណ្ឌិតម្នាក៉ ដែលកំពុងជាប់ទោសនៅពន្ធធនាគានៅខេត្តក្រចេះ ហើយទណ្ឌិតនោះបានបញ្ជាអោយបក្ខពួកខ្លួនយកថ្នាំមកអោយខ្លួន នៅជិតចំណុចកើតហេតុខាងលើ។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។
r1

r2

r3