ប៉ៃលិន៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកអនុសេនីយ៍ទោ អិន សារិទ្ធ នាយការិយាល័យប្រតិបត្តិការ ជួយមុខឲ្យលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បាននាំយកនូវគ្រឿងឧបភោគបរិភោគចែកជូនដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលឈរជើងការពារនៅតាមគោលដៅបិទខ្ទប់ និងគោលដៅមណ្ឌលធ្វើចត្តាឡីស័ក ក្នុងមួយគោលដៅទទួលបាននៅ អង្ករចំនួន ០២ការ៉ុង, ទឹកត្រី២ ដប, ប្រេងសាំង៣០ លីត្រ, ប្រេងម៉ាស៊ូត ៣០ លីត្រ និងថវិកាចំនួន ២០០,០០០រៀល។