You are currently viewing លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរគោលដៅ ក្នុងភូមិសាស្ត្រ

លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរគោលដៅ ក្នុងភូមិសាស្ត្រ

កណ្តាល៖ យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលខេត្ត ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះក៏បានណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣កុំ ៣ការពារ។