ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល អញ្ជើញជាធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួម ពីសំណាក់លោកឧត្តមសេនីយ៍នាយករង លោកប្រធានមន្ទីរ នាយក្រុមយោធាចារ្យ និងនាយការិយាល័យ ដែលមានការពាក់ព័ន្ធ។