កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលជាសកលកូវីត-១៩ ដោយយោងសេចក្ដីណែនាំផែនការលេខ.០៧.ស.ណ.ន ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីផែនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលជាសកលកូវីដ-១៩ ដែលមានសមាសភាពចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការ-មេបញ្ជាការរង និងជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ដែលមានការពាក់ព័ន្ធ។