You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង នាំយកទៀតវស្សាប្រគេនវត្តចំនួន ០២

តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង នាំយកទៀតវស្សាប្រគេនវត្តចំនួន ០២

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការង តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកទៀតវស្សាមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តចំនួនពីរ គឺវត្តឫស្សីដង្គួច និងវត្តកំពង់បាស្រូវត្បូង ស្ថិតក្នុងឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ទេយ្យទានក្នុងមួយវត្តៗរួមមានទៀនវស្សាមួយគូរ, អង្ករមួយបាវ ទម្ងន់៥០គីឡូក្រាម, មីមួយកេស, ទឹកក្រូចមួយកេស, សាដក់ចំនួនមួយ, ទឹកបរិសុទ្ធចំនួនមួយកេស, ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខកំប៉ុងមួយយួរ និងបច្ច័យចំនួន ១,០០០,០០០៛(មួយលានរៀល)។