បន្ទាយមានជ័យ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍លោក អ៊ុយ អ៊ូ តំណាងក្រុមហ៊ុនកាស៊ីណូនាគទិព្វ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ មានដូចជា៖ ទឹកបរិសុទ្ធចំនួន៣០០យួរ, មីចំនួន២០កេសធំ, ត្រីខចំនួន១០កេសធំ ដើម្បីចូលរួមចំណែកលើការហូបចុករបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចតាមគោលដៅបិទខ្ទប់ផ្លូវខេត្ត និងគោលដៅផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀត។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានថ្លែងអំណរគុណដល់ប្រតិភូ និងម្ចាស់ក្រុមហ៊ុនកាស៊ីណូនាគទិព្វ ទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសឱ្យផុតពីជំងឺទាំងឡាយ ទាំងពួងដែលកើតមានឡើងដូចសព្វថ្ងៃនេះ ជាពិសេសយើងនាំគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕