កែប៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុច ដារ៉ាវុទ្ធ មេបញ្ជាការស្តីទីស្រុក សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោកស្រី គឹម ចន្នី អភិបាលស្រុក ដំណាក់ចង្អើរ បានចុះត្រួតពិនិត្យនៅផ្សារបំបែកបួន ស្ថិតក្នុងភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រកាសពីវិធានការ ការធ្វើតេស្តរហ័សជូនអាជីវករតំបន់ជុំវិញផ្សារដោយឥតគិតថ្លៃ នឹងណែនាំដល់ប្រជាពលរដ្ឋគោរពសារាចរលេខ ០៤ របស់រាជរដ្ឋាភិបាលនិងវិធានការរបស់រដ្ឋបាលខេត្តកែដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរើករាលដាលនៃជំងឺកូវីដ-១៩ (៣កុំ ៣ការពារ)។