កំពង់ធំ៖ នៅព្រឹកថ្ងៃទី0៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រាសី នាយកខុទ្ធកាល័យ ឯកឧត្តម កិត្តិនីតិកោល បណ្ធិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ បាននាំយកអំណោយមួយចំនួនមកប្រគល់ជូនលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អំណោយរួមមានអង្ករ ១តោន, មី ៥០កេះតូច, ម៉ាស ២៥០០ម៉ាស, ទឹកបរិសុទ្ធ ២០០យួរ និងអាកុល ១៥០លីត្រ។