You are currently viewing លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកនូវទេយ្យទាន បច្ច័យ និងទៀនវស្សាប្រគេនដល់វត្តមុន្នីរង្សីរតនារាម

លោកឧត្តមសេនីយ៍ត្រី ជូ សារុន នាំយកនូវទេយ្យទាន បច្ច័យ និងទៀនវស្សាប្រគេនដល់វត្តមុន្នីរង្សីរតនារាម

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បាននាំយកនូវទេយ្យទាន និងបច្ច័យ និងទៀនវស្សា ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្ត មុន្នីរង្សីរតនារាម ហៅ (វត្តម្យុំខាងជើង) ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ វត្តមានអញ្ជើញចូលរួមមានលោកមេបញ្ជាការរង លោកប្រធានក្រុមប្រឹក្សាក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ផងដែរ ទេយ្យទានសរុបទឹកប្រាក់ចំនួន ១៩,៤៧៦,៦០០រៀល។