បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយគ្រែ ពួក ចំនួន១៥ឈុត អាល់កុលចំនួន ០៣កាដុង និងទឹកបរិសុទ្ធ ៩៩កេស ពីអជីវករក្រុងប៉ោយប៉ែត ដែលមានលោក ស្ដើង សុផល និងលោកស្រី សន វណ្ណា, លោក ធឹង គឹមលី, លោក នួន ស៊ីសឿន, លោក ស្ដើង ខឿន សម្រាប់ទុកប្រើប្រាស់នៅក្នុងអង្គភាព។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានថ្លែងអំណរគុណដល់ម្ចាស់អំណោយទទួលបាននូវសុខភាពល្អ រកស៊ីទទួលទានមានបាន និងជៀសឱ្យផុតពីជំងឺកូវីដ-១៩ ព្រមទាំងនាំគ្នាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារផងដែរ ៕