កណ្តាល៖ ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំអនុប្រធានមន្ទីរ ការិយាល័យសុខាភិបាល បន្តចុះសួរសុខទុក្ខ និងចុះផ្សព្វផ្សាយណែនាំដល់កងកម្លាំង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលសាលាបឋមសិក្សាព្រែកតាពៅ ឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដោយពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាត កុំឲ្យឆ្លងដល់ក្រុមគ្រួសារនិងអ្នកដទៃ ស្ថិតនៅព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។