You are currently viewing លោកវរសេនីយ៍ឯក ជា វុទ្ធី ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ

លោកវរសេនីយ៍ឯក ជា វុទ្ធី ដឹកនាំកម្លាំងចុះល្បាតចល័ត និងឈរជើងតាមគោលដៅ

កណ្តាល៖ យប់ថ្ងៃអាទិត្យ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយសហការជាមួយកម្លាំងនគរបាលខេត្ត ចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងនោះក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងដែរ។