ស្វាយរៀងៈ ព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀងបាន អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបន្ថែមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដែលមានទំហំ ១៤ ម x ៦ ម កម្ពស់២ជាន់ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
គួរបញ្ជាក់ផងដែរថា: លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងតែបានណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់ អគារជំរំជម្រកកន្លែងស្នាក់នៅពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត ក្រុង/ស្រុក/ខណ្ឌ។
ពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបានប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីអោយដំណើរការសាង សង់នេះបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ។
ចំពោះការសាងសង់នេះត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់បង្ហាញប្រាប់ដល់នាយទាហាននាយទាហានរងនិងពលទាហានជំនាន់ក្រោយពីគំរូវីរភាពដ៏ឧត្តុងឧត្តម ប្រកប ដោយ ឆន្ទៈ មោះ មុត របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាងសង់អគារ ជំរំជម្រក កន្លែងស្នាក់នៅដល់មន្រ្តីក្រោមឱវាទ៕