ឧត្តរមានជ័យ៖ អនុវត្តតាមអនុសាសន៍របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមរយៈការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត ថែទាំដាំដុះដំណាំចំរុះ និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងចែក ក្ងានចំនួន ៤៥ល្បាល ស្មើ ១៣៥ គីឡូក្រាម ដល់នាយ នាយរងផងដែរ។