កំពង់ចាមៈ នៅវេលាម៉ោង១០ និង០០ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យម្នាក់ជាពិរុទ្ធជន ក្នុងពន្ធនាគារខេត្តកំពង់ចាម ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ។
បើតាមប្រភពរពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យជាពិរុទ្ធជននោះមានឈ្មោះ ជួន ផាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជាពិរុទ្ធជនក្នុងពន្ធនាគារ ខេត្តកំពង់ចាម។
លោកបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៩០ក្រាម
០២. ទូរស័ព្ទចំនួន០១គ្រឿង។
ជនសង្ស័យជាពិរុទ្ធជននោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពុងចាម កំពុងចាត់ការតាមនីតិវិធី។