កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចស្ថានីយ៍ ក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក ចំនួន០១កញ្ចប់និងឧបករណ៍ជក់មួយចំនួនទៀត ទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្កកំពង់ឆ្នាំង។