You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង១៨ និង ៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាភ្នំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិកាឡី ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់ ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។