You are currently viewing លោកវរសេនីយ៍ទោ ប៉ាង ជឿន អញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជនកងរាជអាវុធហត្ថ

លោកវរសេនីយ៍ទោ ប៉ាង ជឿន អញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជនកងរាជអាវុធហត្ថ

ស្វាយរៀង៖ ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តអញ្ជើញចូលបុណ្យសពលោក មាស សាផាន និវត្តន៍ជន (អតីតមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍) ដែលទទួលមរណភាពដោយរោគាពាធ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរ ក្នុងនោះដែរលោកវរសេនីយ៍បាននាំយកអង្គរ ១០០គីឡូក្រាម, មី ០៤កេស, ត្រីខ ០៤យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ និងថវិកា ១,០០០,០០០រៀល (មួយលានរៀល)។