កែប៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានរៀបចំធ្វើការយកសំណាកធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ លើកទី១ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានស្រុកដំណាក់ចង្អើរ ដើម្បីរកមេរោគកូវីដ-១៩ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍ផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង និងក្រុមគ្រួសារត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ។