ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក គឹម ពៅ នាយការិយាល័យផែនការ ស្នងការដ្ឋានទំនាក់ទំនាងកិច្ចកាសាធារណៈ កងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ការិយាល័យផែនការ និងណែនាំការបូកសរុបរបាយការណ៍ជំនាញទំនាក់ទំនងកិច្ចការសាធារណៈ កិច្ចប្រជុំនេះមានភ្ជាប់ប្រព័ន្ធ ZOOM ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ២៥រាជធានី/ខេត្ត និងសាលាទាំងពីរផងដែរ។