You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យ ជំនាញយកវត្ថុសំណាករកមេរោគកូវីដ-១៩

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះត្រួតពិនិត្យ ជំនាញយកវត្ថុសំណាករកមេរោគកូវីដ-១៩

ព្រះសីហនុ៖ នៅថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យ ដឹកនាំកម្លាំងជំនាញ នៃការិយាល័យសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងយកវត្ថុសំណាក តេស្តរហ័ស ( Rapid Test) ដើម្បីរកមេរោគកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំទី២ ប្រចាំការខេត្តព្រះសីហនុ។