ក្រចេះៈ នៅវេលាម៉ោង១២ និង០៥ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីដឹកជញ្ជូនគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ( គីបបំផ្ទុះ) ស្ថិតនៅចំណុចផ្លូវចូលក្រុមហ៊ុន រ៉ែមាសត្រូន ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមប្រភពពត៌មានពីលោកវរសេនីយ៍ទោ ស្រ៊ុន សោភ័ណ្ឌ មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ អឿន ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួន រួមមានៈ
០១. ម៉ូតូចំនួន០១គ្រឿង
០២. ទូរស័ព្ទចំនួន០១គ្រឿង
០៣. គីបបំផ្ទុះមួយចំនួន។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។